ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​លោក​គីម ជុង​អ៊ីល ​ទទួល​មរណ​ភាព​ហើយ​

ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១០:៥៤

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ​កាលនៅរស់

យោង​​តាម​ប្រភពព័ត៌​មាន​ពី​បណ្តាញ​​អន្តរ​ជាតិ​ផ្សេងៗ ​​បាន​ឱ្យ​ដឹងថា ​លោក​គីម ជុង​អ៊ីល ​ប្រធានាធិបតី​​សាធារណ​រដ្ឋ​ប្រជា​មានិត​​​ ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េ​ខាង​ជើង) បាន​ទទួល​មរណភាព​​ហើយ​កាលពីថ្ងៃទី​​១៧ ធ្នូ ២០១១ ខណៈ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ជំងឺ​ជរា​ពាធ ។

លោក​គីម ជុង​អ៊ីល ​វ័យ​៦៩ឆ្នាំ ​បាន​ទទួល​រង​នូវជំងឺ​​ដាច់​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល​ច្រើន​​ឆ្នាំ​មក​ហើយ ​និង​ព្យា​បាល​​ជា​ប្រចាំ​ ហើយ​ពេល​នេះ​លោក​ធ្វើដំណើរ​ក្នុង​ស្រុក​តាម​រថភ្លើង​មួយខ្សែ ខណៈ​​​​នោះ​​លោក​អស់​កម្លាំង​ល្ហិត​ល្ហៃ រួច​ហើយ​​គាំង​បេះដូង​ស្លាប់តែម្តង។

បណ្តា​ម៉ាស៊ីន​ឃោសនា​កូរ៉េ​ខាងជើង​​​រាយ​ការណ៍​​​​ កាលពីថ្ងៃទី​១៩ ធ្នូ ​ថា ​​មេដឹកនាំ​កូរ៉េ​ខាង​​ជើង ​លោកគីម ជុង​អ៊ីល ​​​បានទទួលមរណភាព​ហើយ​​នា​វេលាម៉ោង​​​៨​និង​​​​​៣០នាទី​ព្រឹកថ្ងៃទី​១៧ ធ្នូ ​កន្លង​មក​នេះ ក្នុង​​រថភ្លើង​​​​​ពិសេស​មួយ​ដោយ​សារ​​ការ​អស់​កម្លាំង​​​រលីង​ក្នុងខ្លួន​ ។

យោងតាម​​របាយការណ៍​​របស់ទីភ្នាក់ងារ​​​​ព័ត៌​ មានផ្លូវការ​​​កូរ៉េ​ខាងជើង ​​​KCNA ថា ប្រធានា​ធិបតី​​​ និងជាប្រធាន​​គណៈ​កម្មាធិការ​​​ការពារជាតិ​​ លោកគីម ជុងអ៊ីល ​​បានទទួលមរណភាព​កាលពី​ថ្ងៃទី​​​​​១៧ ធ្នូ ២០១១ ​វេលាម៉ោង​​​៨​និង​​៣០នាទី​​ក្នុង​រថ​ភ្លើង​ពិសេស​​​​មួយពេល​​លោក​​ធ្វើ​ ដំណើរ​​​ទស្សន​​កិច្ច​​​ត្រួតពិនិត្យ​មួ​យ​ដោយ​​​​សារ​ការ​​​​អស់​កម្លាំង​​ រលីង​ពី​ក្នុងខ្លួន​​ ក្នុង​​ជន្មា​យុ​​​៦៩ឆ្នាំ​។​
ម៉ាស៊ីន​​ឃោសនា​​ កូរ៉េ​ខាងជើង​​បានធ្វើ​​​ការ​​ផ្សាយ​​ពិសេស​មួយ​​​នាវេលាម៉ោង​​​​១០ព្រឹក​​​ ថ្ងៃទី​១៩ ធ្នូ ​​តែពុំ​​បាន​រៀបរាប់​​​លម្អិតឡើយ​។

ការប្រកាស​ពីព័ត៌មាន​នេះញ៉ាំង​​ឱ្យរដ្ឋាភិបាល​​កូរ៉េ​ ខាងត្បូង​​​ស្ថិតក្នុង​​​ការប្រកាសអាសន្ន​។​ របប​​កុម្មុយនីស្ត​​កូរ៉េខាងជើង បាន​​លើកឡើង​​ក្នុង​ឆ្នាំ​​២០១០ ​​ពីដំណើ​ការ​​​នៃការ​ផ្ទេរអំណាច​ទៅ​ឱ្យ​កូន​ប្រុសពៅ​​​លោកគីម អ៊ុង​អ៊ីល ​​ឈ្មោះគីម ជុង​អ៊ុន ​ដែលមានអាយុ​​​ជិត​​​៣០ឆ្នាំ៕

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

About appleworldsr

Hard working
Gallery | This entry was posted in International News, World News. Bookmark the permalink.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s