បន្ទប់​​ខារ៉ា​អូខេ​មួយ​ត្រូវ​ប៉ា​ហ្សេ​​រ៉ូ​ពន្លះ​​ផ្អើល​​ស្រីៗ​រត់​ចែក​ជើង​គ្នា​

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ

ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្តប៉ា​ហ្សេ​រ៉ូ​មួយ​គ្រឿង​បានពន្លះផ្ទះខារ៉ាអូខេ បណ្តាលឲ្យធ្លាយ​ជញ្ជាំង​បាក់តុកៅអី និង​សម្ភារ​នៅក្នុង​បន្ទប់​ខូច​ខាត​មួយចំនួន។ ហេតុការណ៍​គ្រោះថ្នាក់​នេះបាន​កើតឡើងកាលពីវេលា​ម៉ោង​៦​និង​១៥នាទី​ល្ងាច​ ថ្ងៃទី​១៨ ធ្នូ ២០១១ នៅ​ចំណុចអគារថ្មី ស្ថិត​ក្នុង​ភូមិបាលិលេយ្យ សង្កាត់​ប៉ោយ​ប៉ែត ។

តាមប្រភព​ពីអ្នកឃើញហេតុការណ៍​បាន​ប្រាប់​ កោះសន្តិភាពថា មុនពេលកើតហេតុ គេ​ឃើញ​រថយន្តប៉ាហ្សេរ៉ូមួយគ្រឿង ពណ៌ទឹក​ប្រាក់​លាយ​ខៀវ បើកបរដោយឈ្មោះ ទ្រី ពីលិចទៅ​កើត។ លុះបើកមកដល់ចំណុចកើត​ហេតុ ស្រាប់​តែ​រថយន្ត​បានរេចង្កូតទៅ​បុកម៉ូតូ​សេ១២៥ ពណ៌​ខ្មៅ ស៊េរីឆ្នាំ​២០១១ មួយគ្រឿង ដែលម្ចាស់ចត​ចោល​​នៅលើចិញ្ចើមផ្លូវ​ខ្ទាត​២​ទៅ​៣​ម៉ែត្រ បណ្តាល​ឲ្យបែកស្តុបខាងក្រោយ ។ ហើយក៏​បន្ត​ទៅបុកនឹងម៉ូតូឃ្លីកមួយ​គ្រឿងទៀត​ រួច​ទើប​រេចង្កូតទៅបុកជញ្ជាំងផ្ទះ​ខារ៉ាអូខេ​មួយ​កន្លែង បណ្តាលឲ្យធ្លាយជញ្ជាំង​ធ្វើ​ឲ្យស្រីៗនៅ​ក្នុងបន្ទប់​ដែលអង្គុយ​រង់​ ចាំទទួលភ្ញៀវ​ភ័យ​ព្រលឹងចុងសក់​​នាំគ្នារត់ចែកជើង​អស់​ តែ​​មិន​មាន​នរណាម្នាក់​រងគ្រោះថ្នាក់ឡើយ។

តាមប្រភពព័ត៌មានបានប្រាប់ថា រថយន្ត​បង្ក​ខាង​លើ មានម្ចាស់ឈ្មោះ​ធី ស្នា ជាមន្រ្តី​​នគរ​បាល​ក្រុងប៉ោយប៉ែត ។ ចំណែកអ្នកបើកបរ​ឈ្មោះ​ទ្រី មិនមែនជាម្ចាស់រថយន្តទេ។ ឈ្មោះ​ទ្រីក៏​បានប្រាប់ដែរថា មូលហេតុដែល​រថយន្ត​ទៅ​បុក​ម៉ូតូ និងជញ្ជាំងបន្ទប់​ខារ៉ា​អូខេ​នោះ​ គឺ​​មក​ពី​ប្រេងបូមចង្កូតមិនបូមធ្វើឲ្យចង្កូតមិនស៊ី ទើប​បណ្តាលឲ្យបុកជញ្ជាំងផ្ទះ​របស់គេ​តែម្តងទៅ ។
ក្រោយពីកើតហេតុគេឃើញ​នគរ ​បាល​ចរា​ចរ​ក្រុង​បានចុះទៅដល់កន្លែង​កើត​ហេតុ ​ដោយ​អូស​យករថយន្ត​បង្កទៅរក្សាទុកនៅ​អធិ​ការ​ដ្ឋាន​ក្រុង​ ដើម្បីដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

About appleworldsr

Hard working
Gallery | This entry was posted in National News, World News. Bookmark the permalink.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s