យើងជាខ្មែរយើងគួរតែគាំទ្រទូរស័ព្ទណាដែលអាចសរសេរនិងអានភាសាខ្មែរបានយ៉ាងងាយបំផុត

អ្វីដែលខ្ញុំនិយាយនេះគឺ យើងគួរតែគាំទ្រ,​ មិនត្រូវតែគាំទ្រនោះទេ, សូមយល់ពាក្យខ្មែរឲច្បាស់ផងបាទ។

យើងជាខ្មែរយើងត្រូវស្រលាញ់និងអភិរក្សភាសារបស់យើង។
ដល់ពេលដែលយើងត្រូវធ្វើបដិវត្តន៏អហិង្សាដើម្បីអោយបច្ចេកវិជ្ជានីមួយៗចាប់ផ្តើមទទួលស្គាល់ភាសារបស់យើងហើយ។ ដូច្នោះសម័យនេះទៅហើយ​យើងគួរតែមានភាសារបស់យើងបន្ថែមទៅនឹងគ្រប់ម៉ាស៊ីនអេឡិចត្រូនិចផងដែរ។

អញ្ចឹងចាប់ពីពេលនេះតទៅ យើងគួរតែគាំទ្រ​ម៉ាស៊ីនអេឡិចត្រូនិចឬទូរស័ព្ទ ណាដែលមានការសរសេរនិងការអានភាសាខ្មែរជាស្រេចដោយមិនបាច់បញ្ចូលរឺបន្ថែមអ្វីទាំងអស់។
បើសិនជាក្រុមហ៊ុនផលិតម៉ាស៊ីនអេឡិចត្រូនិចរបស់ពួកគេចង់ឲប្រជាជនខ្មែរគាំទ្រផលិតផលរបស់ពួកគេនោះ ពួកគេគួរតែផលិតម៉ាស៊ីនណា ដែលបន្ថែមកម្មវិធីដែលអាចសរសេរនិងអានភាសាខ្មែរបានយ៉ាងងាយៗ ដោយមិនបាច់ Jailbreak ឬ Root ម៉ាស៊ីននោះឡើយ។ និយាយរួមទៅទិញមក មានភាសាខ្មែរស្រេចហ្ម៎ង!!!

ឆ្ងល់មែនទែន! ជារៀងរាល់ថ្ងៃពួកគេទទួលបានផលចំណេញជាច្រើនពីពួកយើង,​ ប៉ុន្តែពួកគេមិនដែលគិតថានឹងធ្វើឲពួកយើងប្រើប្រាស់ផលិតផលរបស់ពួកគេក្នុងភាពងាយស្រួលសោះ។ ដូចជាការទិញ iPhone វាពិបាកមែនទែន មានលុយទិញហើយ ដូចទៅសុំគេទិញទៀត ចំពោះ iPhone ចូលមកខ្មែរទាំងកេសៗ ប៉ុន្តែសូម្បីតែអក្សរខ្មែរមួយតួរក៏គ្មានដែរ។

បញ្ជាក់!:  មានករណីប្លន់សម្លាប់មួយពូជនៅឯខេត្តសៀមរាបមួយ ដែលជនរងគ្រោះដែលត្រូវគេអារករហើយស្ទើរតែស្លាប់ទៅហើយនោះ​បានសរសេរសារទូរស័ព្ទទៅកាន់មិត្តភ័ក្រ និង​ សាច់ញ្ញាតិ ជាភាសាអង់គ្លេស ដើម្បីឲជួយខ្លួនគេនិងក្រុមគ្រួសារដែលបានស្លាប់ទៅហើយនោះ។​ទីបំផុតប៉ូលិសបានមកជួយជនរងគ្រោះទាន់ពេលវេលានិងចាប់បានជនដៃដល់ទាំង៦នាក់ នៅឯខេត្តបាត់ដំបងក្នុងរយះពេលតែមួយព្រឹកប៉ុណ្ណោះបន្ទាប់ពីថ្ងៃកើតហេតុ។​ នេះបើសិនជាសារដែលសរសេរនោះផ្ញើរទៅកាន់អ្នកអត់ចេះអង់គ្លេសនោះ, ជនរងគ្រោះប្រហែលជាត្រូវស្លាប់បាត់ទៅហើយមើលទៅ, ពិតជាស៊យធំមែន។

សូមមេត្តារង់ចាំអានបន្តទៀតនៅវេលាយប់នេះ! សូមអរគុណ

About appleworldsr

Hard working
This entry was posted in Phone & PDA News, World News. Bookmark the permalink.

2 Responses to យើងជាខ្មែរយើងគួរតែគាំទ្រទូរស័ព្ទណាដែលអាចសរសេរនិងអានភាសាខ្មែរបានយ៉ាងងាយបំផុត

  1. រិន្ទ says:

    ថាម៉ោក្មួយ សព្វង៉ៃទូរស័ព្ទអានខ្មែរបានមានស្អីខ្លះ? រាប់ឱ្យបាន១០ម៉ោះ… 

    • appleworldsr says:

      @រិន្ទ, លោកចង់សួរខ្ញុំថាតើម៉ាកអ្វីខ្លះដែលអាចអានខ្មែរបានដោយមិនបាច់កែរឬបញ្ចូលហ្វុងមែនទេ? បើអញ្ចឹងវាមានម៉ាក Nokia​ N900​, និង N9​ ប្រើប្រព័ន្ធដំណើរការ Meego OS, ប្រហែលយ៉ាងតិច១០ប្រភេទទៀតនៃ Nokia ដែលប្រើប្រព័ន្ធដំណើរការ S40 Java OS។

      ហើយចំពោះ iPhones, iPads, iPod Touches ដែលប្រើប្រព័ន្ធដំណើរការ iOS និង Samsung,HTC, LG, Motorola, Sony Ericsson ឬទូរស័ព្ទចិន,​​ ថៃ,​ វៀតណាមណាដែលប្រើប្រព័ន្ធដំណើរការ Google Android OS,​ យើងអាចសារ៉េហ្វុងខ្មែរនៅលើគេហទំព័រឲពួកវាបានដោយមិនបាច់បញ្ចូលអ្វីទាំងអស់។

      តែបើម៉ាស៊ីនណាដែលប្រើប្រព័ន្ធដំណើរការ​ iOS យើងគួរតែធ្វើការ Jailbreak និងបញ្ចូលហ្វុងខ្មែរបន្ថែម ដើម្បីមើលអក្សរខ្មែរបានគ្រប់កម្មវិធីរបស់វា។ បើសិន @រិន្ទ, ឆ្ងល់អំពី Nokia លោកអាចសាកសួរក្រុមហ៊ុន Nokia បាន។

Leave a comment