យើងជាខ្មែរយើងគួរតែគាំទ្រទូរស័ព្ទណាដែលអាចសរសេរនិងអានភាសាខ្មែរបានយ៉ាងងាយបំផុត

This gallery contains 1 photo.

អ្វីដែលខ្ញុំនិយាយនេះគឺ យើងគួរតែគាំទ្រ,​ មិនត្រូវតែគាំទ្រនោះទេ, សូមយល់ពាក្យខ្មែរឲច្បាស់ផងបាទ។ យើងជាខ្មែរយើងត្រូវស្រលាញ់និងអភិរក្សភាសារបស់យើង។ ដល់ពេលដែលយើងត្រូវធ្វើបដិវត្តន៏អហិង្សាដើម្បីអោយបច្ចេកវិជ្ជានីមួយៗចាប់ផ្តើមទទួលស្គាល់ភាសារបស់យើងហើយ។ ដូច្នោះសម័យនេះទៅហើយ​យើងគួរតែមានភាសារបស់យើងបន្ថែមទៅនឹងគ្រប់ម៉ាស៊ីនអេឡិចត្រូនិចផងដែរ។ អញ្ចឹងចាប់ពីពេលនេះតទៅ យើងគួរតែគាំទ្រ​ម៉ាស៊ីនអេឡិចត្រូនិចឬទូរស័ព្ទ ណាដែលមានការសរសេរនិងការអានភាសាខ្មែរជាស្រេចដោយមិនបាច់បញ្ចូលរឺបន្ថែមអ្វីទាំងអស់។ បើសិនជាក្រុមហ៊ុនផលិតម៉ាស៊ីនអេឡិចត្រូនិចរបស់ពួកគេចង់ឲប្រជាជនខ្មែរគាំទ្រផលិតផលរបស់ពួកគេនោះ ពួកគេគួរតែផលិតម៉ាស៊ីនណា ដែលបន្ថែមកម្មវិធីដែលអាចសរសេរនិងអានភាសាខ្មែរបានយ៉ាងងាយៗ ដោយមិនបាច់ Jailbreak ឬ Root ម៉ាស៊ីននោះឡើយ។ និយាយរួមទៅទិញមក មានភាសាខ្មែរស្រេចហ្ម៎ង!!! ឆ្ងល់មែនទែន! ជារៀងរាល់ថ្ងៃពួកគេទទួលបានផលចំណេញជាច្រើនពីពួកយើង,​ ប៉ុន្តែពួកគេមិនដែលគិតថានឹងធ្វើឲពួកយើងប្រើប្រាស់ផលិតផលរបស់ពួកគេក្នុងភាពងាយស្រួលសោះ។ ដូចជាការទិញ iPhone វាពិបាកមែនទែន មានលុយទិញហើយ ដូចទៅសុំគេទិញទៀត ចំពោះ iPhone ចូលមកខ្មែរទាំងកេសៗ ប៉ុន្តែសូម្បីតែអក្សរខ្មែរមួយតួរក៏គ្មានដែរ។ បញ្ជាក់!:  មានករណីប្លន់សម្លាប់មួយពូជនៅឯខេត្តសៀមរាបមួយ ដែលជនរងគ្រោះដែលត្រូវគេអារករហើយស្ទើរតែស្លាប់ទៅហើយនោះ​បានសរសេរសារទូរស័ព្ទទៅកាន់មិត្តភ័ក្រ និង​ សាច់ញ្ញាតិ ជាភាសាអង់គ្លេស ដើម្បីឲជួយខ្លួនគេនិងក្រុមគ្រួសារដែលបានស្លាប់ទៅហើយនោះ។​ទីបំផុតប៉ូលិសបានមកជួយជនរងគ្រោះទាន់ពេលវេលានិងចាប់បានជនដៃដល់ទាំង៦នាក់ នៅឯខេត្តបាត់ដំបងក្នុងរយះពេលតែមួយព្រឹកប៉ុណ្ណោះបន្ទាប់ពីថ្ងៃកើតហេតុ។​ … Continue reading

Gallery | 2 Comments

Best Apps for iPhone (Vol.01) – Download now!

This gallery contains 14 photos.

Gallery | Leave a comment

បន្ទប់​​ខារ៉ា​អូខេ​មួយ​ត្រូវ​ប៉ា​ហ្សេ​​រ៉ូ​ពន្លះ​​ផ្អើល​​ស្រីៗ​រត់​ចែក​ជើង​គ្នា​

ទិដ្ឋភាពនៅកន្លែងកើតហេតុ ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្តប៉ា​ហ្សេ​រ៉ូ​មួយ​គ្រឿង​បានពន្លះផ្ទះខារ៉ាអូខេ បណ្តាលឲ្យធ្លាយ​ជញ្ជាំង​បាក់តុកៅអី និង​សម្ភារ​នៅក្នុង​បន្ទប់​ខូច​ខាត​មួយចំនួន។ ហេតុការណ៍​គ្រោះថ្នាក់​នេះបាន​កើតឡើងកាលពីវេលា​ម៉ោង​៦​និង​១៥នាទី​ល្ងាច​ ថ្ងៃទី​១៨ ធ្នូ ២០១១ នៅ​ចំណុចអគារថ្មី ស្ថិត​ក្នុង​ភូមិបាលិលេយ្យ សង្កាត់​ប៉ោយ​ប៉ែត ។ តាមប្រភព​ពីអ្នកឃើញហេតុការណ៍​បាន​ប្រាប់​ កោះសន្តិភាពថា មុនពេលកើតហេតុ គេ​ឃើញ​រថយន្តប៉ាហ្សេរ៉ូមួយគ្រឿង ពណ៌ទឹក​ប្រាក់​លាយ​ខៀវ បើកបរដោយឈ្មោះ ទ្រី ពីលិចទៅ​កើត។ លុះបើកមកដល់ចំណុចកើត​ហេតុ ស្រាប់​តែ​រថយន្ត​បានរេចង្កូតទៅ​បុកម៉ូតូ​សេ១២៥ ពណ៌​ខ្មៅ ស៊េរីឆ្នាំ​២០១១ មួយគ្រឿង ដែលម្ចាស់ចត​ចោល​​នៅលើចិញ្ចើមផ្លូវ​ខ្ទាត​២​ទៅ​៣​ម៉ែត្រ បណ្តាល​ឲ្យបែកស្តុបខាងក្រោយ ។ ហើយក៏​បន្ត​ទៅបុកនឹងម៉ូតូឃ្លីកមួយ​គ្រឿងទៀត​ រួច​ទើប​រេចង្កូតទៅបុកជញ្ជាំងផ្ទះ​ខារ៉ាអូខេ​មួយ​កន្លែង បណ្តាលឲ្យធ្លាយជញ្ជាំង​ធ្វើ​ឲ្យស្រីៗនៅ​ក្នុងបន្ទប់​ដែលអង្គុយ​រង់​ ចាំទទួលភ្ញៀវ​ភ័យ​ព្រលឹងចុងសក់​​នាំគ្នារត់ចែកជើង​អស់​ តែ​​មិន​មាន​នរណាម្នាក់​រងគ្រោះថ្នាក់ឡើយ។ តាមប្រភពព័ត៌មានបានប្រាប់ថា រថយន្ត​បង្ក​ខាង​លើ មានម្ចាស់ឈ្មោះ​ធី ស្នា ជាមន្រ្តី​​នគរ​បាល​ក្រុងប៉ោយប៉ែត … Continue reading

Gallery | Leave a comment

អានពត៌មានកោះសន្តិភាពជាភាសាខ្មែរនៅលើ iPhone, iPad & iPod Touch (ដោយមិនបាច់ជេលប្រេក)

This gallery contains 1 photo.

Download ទាញយកនិងមើលពត៌មានអំពីកម្មវិធីនេះ

Gallery | Leave a comment

Read Khmer Kohsantepheap Daily on iPhone, iPad & iPod Touch (No Need Cydia)

This gallery contains 1 photo.

Download it and see more info about it!

Gallery | Leave a comment

ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​លោក​គីម ជុង​អ៊ីល ​ទទួល​មរណ​ភាព​ហើយ​

ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១០:៥៤ យោង​​តាម​ប្រភពព័ត៌​មាន​ពី​បណ្តាញ​​អន្តរ​ជាតិ​ផ្សេងៗ ​​បាន​ឱ្យ​ដឹងថា ​លោក​គីម ជុង​អ៊ីល ​ប្រធានាធិបតី​​សាធារណ​រដ្ឋ​ប្រជា​មានិត​​​ ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េ​ខាង​ជើង) បាន​ទទួល​មរណភាព​​ហើយ​កាលពីថ្ងៃទី​​១៧ ធ្នូ ២០១១ ខណៈ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ជំងឺ​ជរា​ពាធ ។ លោក​គីម ជុង​អ៊ីល ​វ័យ​៦៩ឆ្នាំ ​បាន​ទទួល​រង​នូវជំងឺ​​ដាច់​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល​ច្រើន​​ឆ្នាំ​មក​ហើយ ​និង​ព្យា​បាល​​ជា​ប្រចាំ​ ហើយ​ពេល​នេះ​លោក​ធ្វើដំណើរ​ក្នុង​ស្រុក​តាម​រថភ្លើង​មួយខ្សែ ខណៈ​​​​នោះ​​លោក​អស់​កម្លាំង​ល្ហិត​ល្ហៃ រួច​ហើយ​​គាំង​បេះដូង​ស្លាប់តែម្តង។ បណ្តា​ម៉ាស៊ីន​ឃោសនា​កូរ៉េ​ខាងជើង​​​រាយ​ការណ៍​​​​ កាលពីថ្ងៃទី​១៩ ធ្នូ ​ថា ​​មេដឹកនាំ​កូរ៉េ​ខាង​​ជើង ​លោកគីម ជុង​អ៊ីល ​​​បានទទួលមរណភាព​ហើយ​​នា​វេលាម៉ោង​​​៨​និង​​​​​៣០នាទី​ព្រឹកថ្ងៃទី​១៧ ធ្នូ ​កន្លង​មក​នេះ ក្នុង​​រថភ្លើង​​​​​ពិសេស​មួយ​ដោយ​សារ​​ការ​អស់​កម្លាំង​​​រលីង​ក្នុងខ្លួន​ ។ យោងតាម​​របាយការណ៍​​របស់ទីភ្នាក់ងារ​​​​ព័ត៌​ មានផ្លូវការ​​​កូរ៉េ​ខាងជើង … Continue reading

Gallery | Leave a comment

ហ្គេម: ល្បែងតណ្ហាជំទង់រីករាយ​

This gallery contains 1 photo.

Download ទាញយកហ្គេមនេះ!

Gallery | Leave a comment

Game: Adult Sex Game – Hot Roulette

This gallery contains 1 photo.

Download it!

Gallery | Leave a comment